ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ឆ្នាំង
2023-05-10
នៅវេលាព្រឹកថ្ងៃទី
១០ ខែ ឧសភា ឆ្នាំ ២០២៣ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនបងប្អូនប្រជាកសិករក្រីក្រចំនួន
៤៤០ គ្រួសារ ស្ថិតនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្រ្តទីទ័លក្រនាពេលនោះ
មាន៖ អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ០៦ដប ឃីតមួយកញ្ចប់
(មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ ស្បែកជើងផ្ទាត់ ០១ គូរ អាវយឺតមានបោះពុម្ពផ្លាក
“ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ
កម្ពុជា” ចំនួន១ និង
ថវិកាចំនួន ២០០.០០០រៀល ។
ព្រះរាជសកម្មភាព » ឧសភា - 2023
ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ឆ្នាំង