O f f i c i a l   W e b s i t e
ព្រះរាជពិធីច្រត់ព្រះនង្គ័ល
2023-05-08
នៅវេលាព្រឹក ថ្ងៃ ចន្ទ ៤រោច ខែ ពិសាខ ត្រូវនឹងថ្ងៃទី​ ០៨ ខែ ឧសភា ឆ្នាំ ២០២៣ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជា ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅវាលព្រះស្រែក្នុងបរិវេណកីឡាដ្ឋាន ភូមិរូង ឃុំកំពង់ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង័្គលនៅឆ្នាំ ២០២៣នេះ ព្រះករុណាព្រះមហាក្សត្រ បានប្រោសព្រះរាជទាន ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជាស្តេចមាឃ និងលោកជំទាវ ហុង ផានី ជាមេហួរ ។ 
Visitor: 14489530
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.