ទិវាបុណ្យឯករាជ្យជាតិខួបទី៦៧ (៩ វិច្ឆិកា ២០២០)
2020-11-09
ទិវា ៩
វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់មហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏វិសេសវិសាល ដែលព្រះរាជាណាចក្រកម្ពុជា បានទទួលនូវឯករាជ្យភាពពេញ លេញអំពីអាណាព្យាបាលបារាំង ដោយសារព្រះរាជបូជនីយ៍កិច្ចដ៏ឧត្តុងឧត្តមរបស់
ព្រះករុណាព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតន:កោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង រហូតបានទទួលជ័យជំនះជាស្ថាពរនៅថ្ងៃទី
៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ។ នៅវេលាព្រឹកថ្ងៃទី ៩ ខែ វិច្ឆិកា
ឆ្នាំ ២០២០ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ ខ្ពស់បំផុត ក្នុងពិធីប្រារព្ធបើកទិវាបុណ្យឯករាជ្យជាតិខួបទី៦៧ ជាទិវាបុណ្យជាតិពោរពេញដោយមោទនភាព និងភាពសប្បាយរីករាយរបស់ប្រជាជាតិយើងទាំងមូល។