ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ស្ពឺ
            	2020-01-30            	
            
            	នៅវេលាព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២០
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតសព្វព្រះរាជហឬទ័យយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនបងប្អូនប្រជាកសិករក្រីក្រចំនួន
៥៦០ គ្រួសារ ស្ថិតនៅភូមិទឹកលង១ និង ភូមិទឹកលង២ ឃុំ រុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្រ្តទីទ័លក្រនាពេលនោះមាន៖ អង្ករ
៥០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ ស្បែកជើងផ្ទាត់ ០១ គូរ អាវយឺតមានបោះពុម្ពផ្លាក
“ព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ចំនួន១  និង ថវិកាចំនួន
១០០.០០០រៀល ។            
			            
							        ព្រះរាជសកម្មភាព » មករា - 2020
                
        	
            
            
       	
