ព្រះរាជពិធីសិតទៀនព្រះវស្សា
2020-06-28
នៅវេលាព្រឹកថ្ងៃ ៨ កើត ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ នៅមហាប្រាសាទខេមរិន្ទ ។