ព្រះរាជពិធីបុណ្យខួបគម្រប់៨ឆ្នាំ នៃការយាងចូលព្រះទិវង្គត ព្រះករុណាព្រះបរមរតនកោដ្ឋ
2020-10-02
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី
ព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងព្រះរាជពិធីបុណ្យខួបគម្រប់៨ឆ្នាំ នៃការយាងចូលព្រះទីវង្គត ព្រះករុណាព្រះបាទសម្តេចព្រះ
នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី
និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណព្រះឧបោសថរតនារាម
ព្រះវិហារព្រះកែវមរកត នាវេលាព្រឹកថ្ងៃ ១៥កើតពេញបូណ៌មី ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស
២៥៦៤ ត្រូវនឹងថ្ងៃ សុក្រ ទី ០២ ខែតុលា
ឆ្នាំ២០២០។