ព្រះរាជពិធីថ្វាយព្រះរាជកុសល ព្រះករុណាព្រះបរមរតនកោដ្ឋ
2020-01-09
នៅវេលាព្រឹកថ្ងៃ ១៥ កើត ពេញបូណ៌មី ខែ បុស្ស
ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២០ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា
និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ក្នុងសេរីភាពសេចក្តីថ្លៃថ្លូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្តប្រគេនព្រះសង្ឃក្នុងព្រះធម្មសាលានៃព្រះឧបាសថ រតនារាមព្រះកែវមរកត ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ
ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
ព្រះរាជសកម្មភាព » មករា - 2020