ព្រះរាជពិធីថ្វាយព្រះរាជកុសល សម្តេច នរោត្តម នរិន្ទ្រៈពង្ស
2020-09-18
នៅវេលាព្រឹកថ្ងៃ
១ កើត ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស
២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២០ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ក្នុងសេរីភាពសេចក្តីថ្លៃថ្លូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
សព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្តប្រគេនព្រះសង្ឃ
នៅមុខព្រះចេតិយក្នុងបរិវេណ ព្រះឧបោសថរតនារាម ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធ
សម្តេច នរោត្តម នរិន្រ្ទៈពង្ស។
ព្រះរាជសកម្មភាព » កញ្ញា - 2020
ព្រះរាជពិធីថ្វាយព្រះរាជកុសល សម្តេច នរោត្តម នរិន្ទ្រៈពង្ស