ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្សី ថ្វាយបង្គំលា
2020-03-12
នៅវេលាព្រឹកថ្ងៃទី
១២ ខែ មីនា ឆ្នាំ ២០២០ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន
ឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលថ្វាយបង្គំគាល់ដើម្បីថ្វាយបង្គំលា ក្នុងឱកាស
ដែលឯកឧត្តម បានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រះមហាប្រាសាទខេមរិន្ទ ។
ព្រះរាជសកម្មភាព » មីនា - 2020