O f f i c i a l   W e b s i t e
ឯកឧត្តម នាក់ សំបូរ ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2020-02-04
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន ឯកឧត្តម នាក់ សំបូរ អនុរដ្ឋលេខាធិការនៃក្រសួងធម្មការ និង សាសនា ព្រមទាំងគណៈប្រតិភូ ចូលថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ​​ ២០២០ ។ ឯកឧត្តម និងគណៈប្រតិភូ បាននាំយកតង្វាយជាថវិការចំនួន ៣០០០ ដុល្លារអាមេរិក មី ចំនួន ២០០កេស និង សាប៊ូដុំ ចំនួន ១០០កេស ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ ។ ក្នុងឱកាសនោះ ក្រុមគណៈប្រតិភូក៏បានថ្វាយដង្វាយជា ថវិការចំនួន ៣០០០ ដុល្លារអាមេរិក មីចំនួន ២០០កេស និង សាប៊ូដុំចំនួន ១០០កេស ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរផងដែរ ។
Visitor: 14552974
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.