ឧកញ៉ា ថៃ ជាហួត ថ្វាយបង្គំគាល់
2019-06-06
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឧកញ៉ា ថៃ ជាហួត ព្រមទាំងក្រុមគ្រួសារ
ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ នៅវេលាព្រឹក ថ្ងៃទី ៦ ខែ មិថុនា
ឆ្នាំ ២០១៩។ ឧកញ៉ា ថៃ ជាហួត ព្រមទាំងក្រុមគ្រួសារ
បាននាំយកតង្វាយជាថវិការចំនួន
៤០០ លានរៀល (បួនរយលានរៀល) ថ្វាយព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ។
នៅក្នុងឱកាសនោះ ឧកញ៉ា ថៃ ជាហួត ក៏បានថ្វាយតង្វាយជាថវិការចំនួន ៤០០ លានរៀល (បួនរយលានរៀល) ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរផងដែរ។
ព្រះរាជសកម្មភាព » មិថុនា - 2019