ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
2019-05-22
នៅវេលាព្រឹក
ថ្ងៃពុធ ៤ រោច ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៩ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់
ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅភូមិត្រពាំងអង្គ
សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង័្គលនៅឆ្នាំ ២០១៩ នេះ ព្រះករុណាព្រះមហាក្សត្រ
បានប្រោសព្រះរាជទាន ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ជាស្តេចមាឃ និងលោកជំទាវ ស្រី
ប៊ុណ្ណាដាវី ជា ព្រះមេហួរ។
ព្រះរាជសកម្មភាព » ឧសភា - 2019
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល