ឯកឧត្តម ម៉ម ប៊ុនហេង ថ្វាយបង្គំគាល់
2019-02-02
ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម ម៉ម
ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់
នៅមហាប្រាសាទខេមរិន្ទ នៅវេលាព្រឹក ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៩។
ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឱសថចំនួន ១០០កេស និង
រថយន្តគិលានសង្គ្រោះមួយគ្រឿងដល់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង ។
ព្រះរាជសកម្មភាព » កុម្ភៈ - 2019
ឯកឧត្តម ម៉ម ប៊ុនហេង ថ្វាយបង្គំគាល់