ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ឆ្នាំង
2019-01-25
នៅវេលាព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៩
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
សព្វព្រះរាជហឬទ័យយាងសំណេះសំណាលសាកសួរសុខទុក្ខ
និងប្រោសព្រះរាជទានព្រះរាជអំណោយជូន បងប្អូនប្រជាកសិករក្រីក្រ ចំនួន ៤៣០ គ្រួសារ
ស្ថិតនៅភូមិជ្រៃកោងលិច និងភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ
ខេត្តកំពង់ឆ្នាំង។ ព្រះរាជអំណោយប្រោសព្រះរាជទាន ដល់បងប្អូនប្រជារាស្រ្តទីទ័លក្រនាពេល
នោះមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១
ក្រមា១) កន្ទេល១ អាវយឺតមានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ចំនួន១ និង ថវិកាចំនួន
១០០.០០០រៀល ។
ព្រះរាជសកម្មភាព » មករា - 2019
ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ឆ្នាំង