ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ
2018-11-13
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី
ព្រះវររាជមាតាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការកសាងឡើងនូវអង្គព្រះកឋិនទានព្រះរាជទ្រព្យ ។ ព្រះរាជពិធីចំរើនព្រះបរិត្តអង្គព្រះកឋិនទានបានប្រារព្ធនៅ
វេលារសៀល ថ្ងៃ អង្គារ ៦ កើត ខែ កត្តិក ត្រូវនឹងថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដើម្បី ដង្ហែយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា
វត្តទង់ជាតិខេមរារាម ស្ថិតនៅភូមិ ក្រាំងរលួស ឃុំក្រាំងស្នាយ
ស្រុកឈូក ខេត្តកំពត ។
ព្រះរាជសកម្មភាព » វិច្ឆិកា - 2018
ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ