ទិវាបុណ្យឯករាជ្យជាតិខួបទី៦៥ (៩ វិច្ឆិកា២០១៨)
2018-11-09
ទិវា ៩ វិច្ឆិកា
ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់មហាព្រឹត្តិការណ៍ប្រវត្តិ សាស្រ្តដ៏វិសេសវិសាល
ដែលព្រះរាជាណាចក្រកម្ពុជា បានទទួលនូវឯករាជ្យភាពពេញលេញអំពីអាណាព្យាបាលបារាំង ដោយសារព្រះរាជបូជនីយ៍កិច្ចដ៏ឧត្តុងឧត្តមរបស់ ព្រះករុណាព្រះមហាវិរក្សត្រ
ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតន:កោដ្ឋ ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង រហូតបានទទួលជ័យជំនះជាស្ថាពរនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ។ នៅវេលាព្រឹកថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
សព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រារព្ធបើកទិវាបុណ្យឯករាជ្យជាតិខួបទី៦៥
ជាទិវាបុណ្យជាតិពោរពេញដោយមោទនភាព និងភាពសប្បាយរីករាយរបស់ប្រជាជាតិយើងទាំងមូល។ បន្ទាប់ពីបានប្រទានភ្លើងជ័យ នៅវិមានឯករាជ្យរួចមក ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យបន្តព្រះរាជដំណើរ
ទៅកាន់ព្រះទីនាំងចន្ទឆាយា ដើម្បីគង់ប្រថាប់ជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់
ក្នុងព្រះរាជពិធីអង្គមីទ្ទីញមហាជន ។
ព្រះរាជសកម្មភាព » វិច្ឆិកា - 2018
ទិវាបុណ្យឯករាជ្យជាតិខួបទី៦៥ (៩ វិច្ឆិកា២០១៨)