ព្រះរាជពិធីថ្វាយព្រះរាជកុសល ព្រះករុណាព្រះបរមរតនកោដ្ឋ
2017-02-25
នៅវេលាព្រឹកថ្ងៃ ១៤រោជ ខែ មាឃ ឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០
ត្រូវនឹងថ្ងៃទី ២៥ ខែ កុម្ភៈ
ឆ្នាំ ២០១៧ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា
និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្ត ប្រគេនមន្ត្រីសង្ឃ៥អង្គ ក្នុងព្រះធម្មសាលានៃព្រះឧបាសថរតនារាម ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី
និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
ព្រះរាជសកម្មភាព » កុម្ភៈ - 2017
ព្រះរាជពិធីថ្វាយព្រះរាជកុសល ព្រះករុណាព្រះបរមរតនកោដ្ឋ