ព្រះរាជបដិសណ្ឋារកិច្ច ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
2017-02-03
តាមសេចក្តីអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុតរបស់
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាព្រឹក
ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម HTIN KYAW ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា
ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ ។នៅរសៀលថ្ងៃទី
០៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម HTIN KYAW ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
និងលោកជំទាវ ព្រមទាំងគណ:ប្រតិភូជាន់ខ្ពស់បានអញ្ជើញមកព្រះបរមរាជវាំង
ដើម្បីចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ។
ព្រះរាជសកម្មភាព » កុម្ភៈ - 2017
ព្រះរាជបដិសណ្ឋារកិច្ច ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា