ព្រះរាជបដិសណ្ឋារកិច្ច ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
2017-02-22
តាមសេចក្តីអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុតរបស់
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាព្រឹកថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម BOUNNHANG VORACHITH ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា
ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ ។ នៅព្រឹកថ្ងៃទី
២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម BOUNNHANG VORACHITH ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងគណ:ប្រតិភូជាន់ខ្ពស់បានអញ្ជើញមកព្រះបរមរាជវាំង
ដើម្បីចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ។
ព្រះរាជសកម្មភាព » កុម្ភៈ - 2017
ព្រះរាជបដិសណ្ឋារកិច្ច ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ