O f f i c i a l   W e b s i t e
ព្រះរាជបដិសណ្ឋារកិច្ច ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
2016-10-13
តបតាមសេចក្តីអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  នៅរសៀលថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០១៦ ឯក​ឧត្តម XI JINPING ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន  បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ និងជាមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ដែលទស្សនកិច្ចនេះមានរយ:ពេលចំនួនពីរថ្ងៃ ចាប់ពីរថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៦ ។           ​នៅវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី ១៣ ខែតុលា ឯក​ឧត្តម XI JINPING ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន  និងគណ:ប្រតិភូជាន់ខ្ពស់បានអញ្ជើញ មកតាន់ព្រះបរមរាជវាំង ដើម្បីចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង  ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ។
Visitor: 13746767
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.