O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងនិវត្តន៍
2015-12-06
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅវេលាព្រឹក ថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០១៥ បន្ទាប់អំពីព្រះអង្គបានយាងចូលរួមប្រារព្ធពិធីបើកសម័យប្រជុំសន្និសីទលើកទី២១ ស្តីពីការប្រែប្រួលអាកាសធាតុ ចាប់ពីថ្ងៃទី២២ ខែ វិច្ឆិកា​ ឆ្នាំ​ ២០១៥ ដល់ថ្ងៃទី៦​ ខែធ្នូ ​ ឆ្នាំ​ ២០១៥។ យាងនិងអញ្ជើញថ្វាយព្រះវន្ទនកិច្ចព្រះរាជដំណើរ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនិងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង ឯកឧត្តម  ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថ ភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ព្រមទាំងព្រះរាជវង្សានុវង្ស  និងឥស្សរ:ជនជាតិ ជាច្រើនរូប។
Visitor: 14535930
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.