O f f i c i a l   W e b s i t e
ព្រះរាជទស្សនកិច្ចនៅវត្តខេមរារាម
2015-12-02
នៅវេលាព្រឹកថ្ងៃទី ​២ ខែ ធ្នូ​ ឆ្នាំ​ ២០១៥  ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ បំពេញព្រះរាជទស្សនកិច្ចនៅវត្ត ខេមរារាម ក្នុងសង្កាត់ ក្រេតី រដ្ឋធានីប៉ារីស  នៃសាធារណរដ្ឋ​បារាំង ដើម្បីថ្វាយបង្គំព្រះសង្ឃ និងស្តេចយាង​សួរសុខទុក្ខ ដូនជី តាជី គណ:កម្មការវត្ត និងបងប្អូន កូនចៅ​ ជាពុទ្ធបរិសទ្ធនៅទីនោះ ។           ដង្ហែព្រះរាជដំណើរ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:​ដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសនោះមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង និង​លោកជំទាវ ស សាវរ៉ុត ឧត្តមប្រក្សាផ្ទាល់​ព្រះមហាក្សត្រ ។           នាឧកាសនោះ​ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:​ដ៏ខ្ពង់​ខ្ពស់បំផុតត្រូវបាន សម្តេចព្រះពុទ្ធាចារ្យ ទូច សុខវោហា  សម្តេចសង្ឃនាយករង នៃគណ: ធម្មយុត្តិកនិកាយ និង ព្រះអរីយ៍មុនី កែវ ឌីម៉ង់ សមាជិកគណ:សង្ឃនាយក​នៃគណ:​ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជានិងគណ:កម្មការវត្ត ដូនជី តាជី ព្រមទាំង​ពុទ្ធបរិសទ្ធ​ ថ្វាយបដិសណ្ឋាកិច្ចស្វាគមន៍និងថ្វាយព្រះពរ យ៉ាងកក់ក្តៅ និងរាក់ទាត់ ដោយសេចក្តីគោរព និងសេចក្តីនឹករឮកដ៏ជ្រាលជ្រៅបំផុត​។
Visitor: 14536304
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.