ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
2015-05-14
នៅព្រឹកថ្ងៃ១២រោជ ខែពិសាខ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនិងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៥ ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ
ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី ស្វាធ្យាព្រះបរិត្ត
ពុទ្ធជ័យមង្គល និងបំពេញមហាព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា
របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គម្រប់
៦២ យាងចូល៦៣ ព្រះវស្សា នៅមហាប្រាសាទខេមរិន្ទ។
យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជពិធីដ៏ឧត្តុងឧត្តម
មានជាអាទ៍សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចកិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
សម្តច នរោត្តម សិរិវុឌ្ឍ
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង អ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស
ឧត្តមប្រឹក្សាផ្ទាល់និងអ្នកម្នាង ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងស្វាមី សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង
គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស
ថ្នាក់ដឹកនាំ និងនាហ្មឺន
សព្ធមុខមន្ត្រីព្រះបរមរាជវាំងច្រើនកុះករ។
ព្រះរាជសកម្មភាព » ឧសភា - 2015
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម