ព្រះរាជពិធីច្រត់ព្រះនង្គ័ល
2015-05-06
នៅវេលាម៉ោង ៨ព្រឹក ថ្ងៃ ពុធ ២រោច ខែ ពិសាខ ត្រូវនឹងថ្ងៃទី 0៦ ខែ ឧសភា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល
ដែលប្រារព្ធធ្វើឡើងនៅទីរួមខែត្របាត់ដំបង។
យាងនិងអញ្ជើញដង្ហែព្រះរាជពិធីដ៏ឧត្តុងឧត្តមនេះ មានជាអាទ៍ សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីព្រះបរមរាជវាំង ឯកឧត្តម ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង
រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី
និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញឿន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ព្រមទាំងព្រះរាជវង្សានុវង្ស
ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា
ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលបាលខេត្តក្រុងទូទាំងប្រទេស
អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការ អន្តរជាតិនានា
ដែលបានជួយជ្រោមជ្រែងវិស័យកសិកម្មនៅកម្ពុជា តំណាងកសិករខ្មែរនៅទូទាំងប្រទេស
សិស្សានុសិស្ស និងមន្ត្រីរាជការមកពីស្ថា័បននានាយ៉ាងច្រើនកុះករ ។
ព្រះរាជសកម្មភាព » ឧសភា - 2015
ព្រះរាជពិធីច្រត់ព្រះនង្គ័ល