ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាមានិតចិនថ្វាយពិធីលៀងសាយភោជន៍
2014-09-25
ក្នុងឱកាសដែល ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ
កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាមាតា ជាតិខ្មែរ
ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គគង់ពិនិត្យព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និង លោកជំទាវ Peng Liyuan បានរៀបចំពិធីលៀងសាយភោជន៍ ជាមហាកិតិយស្តថ្វាយ ព្រះករុណាជាអង្គម្ចាស់ ជីវិតលើត្បូង
និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៅ ផ្ទះភ្ញៀវរដ្ឋ Dioyutai នាទីក្រុងប៉េកាំង
នៅរាត្រីថ្ងៃ ទី២៥ ខែ កញ្ញា ឆ្នាំ ២០១៤ ។ អញ្ជើញចូលរួមដង្ហែរក្នុងពិធីដ៏វិសេសវិសាលនេះមាន សម្តេចចៅហ្វាវាំង
គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កៃ
មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
និងជា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព
របស់ ព្រះរាជាណាចក្រកម្ពុជា
ប្រចាំសាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង
មន្រ្តីជាន់ខ្ពស់របស់ព្រះបរមរាជវាំង ។
ព្រះរាជសកម្មភាព » កញ្ញា - 2014
ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាមានិតចិនថ្វាយពិធីលៀងសាយភោជន៍