ព្រះរាជសកម្មភាពនៅសាធារណរដ្ឋប្រជាមានិតចិន
2014-09-06
នៅវេលាព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ
២០១៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វពរះរាជហឬទ័យ
ស្តេចយាងទៅកាន់ខេត្ត SHANXI
នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីសេ្តចយាងបំពេញព្រះរាជទស្សនកិច្ច ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែ កញ្ញាឆ្នាំ ២០១៤ ។
អញ្ញើញដង្ហែព្រះរាជដំណើរមានវត្តមានសម្តេចចៅហ្វាវាំង
គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កៃ
មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជាប្រចំសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ និងលោកជំទាវ ចាន់
សំដារិន រដ្ឋលេខាធិការ និងជាទីប្រក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រឯកឧត្តម លាង ចិន មីង អនុរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិននិងសហការី
ក៏បានអញ្ញើញដង្ហែព្រះរាជដំណើរផងដែរ។
ព្រះរាជសកម្មភាព » កញ្ញា - 2014
ព្រះរាជសកម្មភាពនៅសាធារណរដ្ឋប្រជាមានិតចិន