ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន
2014-02-19
នៅវេលាព្រឹកថ្ងៃទី១៩ ខែ កុម្ភ: ឆ្នាំ ២០១៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះ មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងតាម ព្រះទីនាំងយន្តហោះទៅកាន់ រដ្ឋធានី ប៉េកាំង នៃសាធា រណរដ្ឋប្រជាមានិតចិន ដើម្បីគង់សំរាកពិនិត្យ ព្រះរាជសុខភាពមួយរយ:។
យាង និងអញ្ជើញថ្វាយព្រះវន្ទនកិច្ចព្រះរាជដំណើរ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រ កម្ពុជានិង សម្តចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុនរ៉ានី ហ៊ុន សែន សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនិង អ្នកម្នាង លោកជំទាវ BU JIANGUO ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជា មានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ព្រះរាជវង្សានុវង្ស និងឥស្សរ:ជនជាតិ ជាច្រើនរូបទៀត។
ព្រះរាជសកម្មភាព » កុម្ភៈ - 2014
ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន