ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
2014-02-11
នៅវេលាព្រឹកថ្ងៃទី ១១ ខែ កុម្ភ ឆ្នាំ ២០១៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គសព្វព្រះរាជហទ័យ សម្តេយាងបំ ពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តម ចំនួនពីរផ្នែកនៅបរិវេណ ប្រាទ ព្រះខ័ន ស្ថិតក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ។
អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអង្គម្ចាស់ជីវិត តម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សេ្តច យាងបំពេញព្រះរាជកិច្ចមនុស្សធម៌ ដ៏ឧត្តុង្គឧត្តម នា ឱកាសនោះមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុក កិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងអាជ្ញធរ ដែនដីគ្រប់ ជាន់ថ្នាក់ខេត្តព្រះវិហារ។
ជាបឋម ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កាល់លើត្បូង ជាទី គោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហទ័យ សេ្តចយាងប្រារព្ធព្រះរាជពិធី បួងសួងនៅប្រាទព្រះខ័ន ។
តាមការសិក្សាស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាយើងបានឲ ដឹងថាក្រុងនេះមានប្រាសាទចាស់ ជាងគេប្រហែល សាងសង់ចាប់ពីសតវត្សន៍ទី១១ ដល់សតវត្សន៍ទី១៦។ ក្នុងបរិវេណក្រុងនេះអ្នកស្រាវ ជ្រាវ យល់ឃើញថា មានមន្ទីរពេទ្យ កន្លែងផលិតដែក និងច្រកផ្លូវបុរាណ មានទំនាក់ទំនងទៅដល់អង្គរ ទៅក្រុងចំប៉ា និងដល់ ប្រទេសចិន។
ព្រះរាជសកម្មភាព » កុម្ភៈ - 2014
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ស្រុកសង្គមថ្មី ខេត្តព្រះវិហារ