គណ:ប្រតិភូព្រះសង្ឃ ថ្វាយព្រះពរ
2025-05-17
ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លាបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យព្រះរាជទាន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា យាងដឹកនាំមន្រ្តីសង្ឃ ៧២ អង្គ និមន្តមកថ្វាយព្រះពរជ័យមង្គល នៅព្រះទីនាំងទេវាវិនិច្ឆ័យ នៅវេលារសៀល ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២៥ ។
ព្រះរាជសកម្មភាព » ឧសភា - 2025