ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ែប៊ី ថ្វាយសារតាំង
2025-11-06
នៅវេលាព្រឹក ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន លោកជំទាវ Ivana Golubović-Duboka ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃសាធារណរដ្ឋស៊ែប៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ។






