ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ថ្វាយសារតាំង
            	2025-01-31            	
            
            	នៅវេលាព្រឹក ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៥
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន
ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ
និងពេញសមត្ថភាពតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ថ្វាយសារតាំង
 នៅព្រះទីនាំងទេវាវិនិច្ឆ័យ ។            
			            
							        
            
            
       	










