ឯកឧត្តម LAWRENCE WONG ថ្វាយបង្គំគាល់
2025-07-02
នៅវេលាព្រឹក ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម LAWRENCE WONG នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសឹង្ហបុរី និង លោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះទីនាំងទេវាវិនិច្ឆ័យ។