O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងនិវត្តន៍
2015-09-27
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានស្តេចយាងនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅវេលារសៀល ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥ បន្ទាប់អំពីព្រះអង្គ​បានគង់ពិនិត្យព្រះរាជសុខភាព អស់មួយរយ:ពេលកន្លងមក នៅឯសាធារណរដ្ឋប្រជាមា និតចិន។ យាងនិងអញ្ជើញថ្វាយវន្ទនកិច្ចព្រះរាជដំណើរ ដល់អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិក្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី​ហ៊ុន​ សែន ប្រធាន​កាកបាទក្រហមកម្ពុជា  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោកជំទាវ BU JIANGUO  ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការី ព្រមទាំង​ព្រះរាជវង្សានុវង្ស និងឥស្សរ:ជនជាតិ ជាច្រើនរូប។
Visitor: 13744110
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.