O f f i c i a l   W e b s i t e
ព្រះរាជសកម្មភាព នៅសាធារណរដ្ឋប្រជាមានិតចិន
2015-08-31
តបតាមសេចក្តីថ្វាយបង្គំសូមយាងរបស់ ឯកឧត្តម XI JINPING ប្រធានធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ ស្តេចយាងក្នុងព្រះរាជពិធីសវការទ្វេភាគី ជាមួយ  ឯកឧត្តម XI JINPING ប្រធានធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិនជាច្រើរូបទៀត នៅវិមានរដ្ឋសភាប្រជាជនចិន វេលាម៉ោង ១៥​និង៣០នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ។ យាងនិងអញ្ជើញចូលរួមដង្ហែថ្វាយព្រះរាជដំណើរព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសនោះមានរួមមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញ​និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា​ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ លោកជំទាវ ចាន់ សំដារិន្ធ និងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង។
Visitor: 13718242
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.