O f f i c i a l   W e b s i t e
ព្រះរាជសកម្មភាពនៅសាធារណ:រដ្ឋប្រជាមានិតចិន(ត៧)
2015-09-08
      នៅវេលាម៉ោង ១៤:30 ថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០១៥ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ សេ្តចយាងទស្សនា សហគ្រាស Jiangzhong និង សាកលវិទ្យាល័យ វេជ្ជសាស្រ្តបុរាណចិន នៃខេត្ត Jiangxi សាធារណ:រដ្ឋប្រជាមានិតចិន(TCM University of Jiangxi)។ គណ:ប្រតិភូជាន់ខ្ពស់ដង្ហែថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសនោះមានរួមមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំងលោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញ​និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា​ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ លោកជំទាវ ចាន់ សំដារិន្ធ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងមន្រ្តីស្ថានទូត ព្រះរាជាណាចក្រកម្ពុជា​ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។  
Visitor: 13654660
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.