O f f i c i a l   W e b s i t e
ព្រះរាជសកម្មភាព នៅសាធារណរដ្ឋប្រជាមានិតចិន(ត១)
2015-09-03
តបតាមសេចក្តីថ្វាយបង្គំសូមយាងរបស់ ឯកឧត្តម XI JINPING ប្រធានធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ ស្តេចយាងចូលរួមក្នុងពិធីបុណ្យខួបទី៧០ នៃជ័យជំនះលើការឈ្លានពានរបស់ជប៉ុន មកលើទឹកដីចិន និងទិវាពិភពលោកប្រឆាំងសង្រ្កាមហ្វាសីស នៅទីលាធានអានមេន វេលាព្រឹកនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥ ។ ក្នុងឱកាសនោះ ឯកឧត្តម XI JINPING ប្រធានធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ថ្វាយព្រះពរយ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតថ្វាយព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត រួមទាំង ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាមិត្ត របស់សាធារណរដ្ឋប្រជាមានិតចិនជាបន្តបន្ទាប់។
Visitor: 13727731
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.