O f f i c i a l   W e b s i t e
ព្រះរាជសកម្មភាពនៅសាធារណ:រដ្ឋប្រជាមានិតចិន(ត៥)
2015-09-07
តបតាមសេចក្តីថ្វាយបង្គំសូមយាងដ៏ខ្ពង់ខ្ពស់បំផុត របស់ថ្នាក់ដឹកនាំរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ សេ្តចយាងបំពេញព្រះរាជទស្សនកិច្ច​​ នៅខេត្ត Jiangxi សាធារណរដ្ឋប្រជាមានិតចិន រយ:ពេលចំនួន​០៣ថ្ងៃ ចាប់ពីថ្ងៃទី ៧​ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០១៥។ នៅវេលាព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ Nanchang ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងគណ:ប្រតិភូដង្ហែថ្វាយព្រះរាជដំណើរ បានយាង និងអញ្ជើញដល់ព្រលានយន្តហោះអន្ត្ររជាតិ Nanchang ខេត្ត Jiangxi នៃសាធារណរដ្ឋប្រជាមានិតចិន តាមព្រះទីនាំងយន្តហោះពិសេស ប្រកបដោយព្រះរាជសុវត្ថិភាព។​ ឯកឧត្តមអភិបាលរងខេត្ត Jiangxi និងលោកអភិបាលក្រុង Nanchang និងថ្នាក់ដឹកនាំខេត្ត-ក្រុងជាច្រើរូបទៀត បានអញ្ញើញមក ថ្វាយបដិណ្ឋាកិច្ចស្វាគន៍ យ៉ាងកក់ក្តៅ​​ និងរាក់ទាត់បំថផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការ:ដខ្ពង់ខ្ពស់បំផុត ។ គណ:ប្រតិភូជាន់ខ្ពស់ដង្ហែថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការ:ដខ្ពង់ខ្ពស់បំផុត មាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំងលោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញ​និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា​ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ និងលោកជំទាវ ចាន់ សំដារិន្ធ និងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្រ្តីស្ថានទូត ។
Visitor: 13749449
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.