O f f i c i a l   W e b s i t e
ព្រះរាជសកម្មភាពនៅសាធារណ:រដ្ឋប្រជាមានិតចិន(ត៩)
2015-09-09
នៅវេលាម៉ោង ១០និង៣0 ព្រឹក ថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ ២០១៥ ជាថ្ងៃទីចុងក្រោយនៃព្រះរាជដំណើរទស្សនកិច្ចនៅខេត្ត Jiangxi ​ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ សេ្តចយាងទស្សនា ទីអារាមបុរាណ ហ្សិនរូ (Zhenru Temple)​នៃទីក្រុង Jiujiang ។ គណ:ប្រតិភូជាន់ខ្ពស់ដង្ហែថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្កា:ដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសនោះមានរួមមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំងលោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញ​និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា​ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ លោកជំទាវ ចាន់ សំដារិន្ធ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងមន្រ្តីស្ថានទូត ព្រះរាជាណាចក្រកម្ពុជា​ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។
Visitor: 13742711
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.