O f f i c i a l   W e b s i t e
ព្រះរាជសកម្មភាពនៅសាធារណ:រដ្ឋប្រជាមានិតចិន(ត៦)
2015-09-07
ក្នុងថ្ងៃទី១ នៃព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុងឧត្តម នៅខេត្ត Jiangxi នៃ  សាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទានជូន ឯកឧត្តម Qiang Wei លេខាបក្សខេត្ត និងឯកឧត្តម Lu Xinshe អភិបាលខេត្ត​ Jiangxi អញ្ញើចូលគាល់ ក នៅសណ្ឋាគារ Binggjiang នាទីក្រុង Nanchang ខេត្ត​ Jiangxi  នៅវេលាល្ងាចថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ។ គណ:ប្រតិភូអមដំណើរ  ឯកឧត្តម លេខាបក្សខេត្ត រួមមានឯកឧត្តម អភិបាលខេត្ត និងថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្តជាច្រើនរូបទៀត។ ដោយឡែកលោកជំទាវ ឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងស្វាមី ព្រមទាំងថ្នាក់​ដឹកនាំក្រសួងការបទេស ក៏បានអញ្ជើញចូលរួមក្នុង​ព្រះរាជសវនការនេះផងដែរ ។  
Visitor: 13707874
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.