O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសល
2014-01-30
នៅវេលាព្រឹកថ្ងៃ ១៥ រោច ខែ បុស្ស ឆ្នាំ ម្សាញ់ បញ្ញាស័ក ព ស ២៥៥៧ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះ រាជហឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្ត ប្រគេន មន្ត្រីសង្ឃ ៥អង្គ ក្នុងព្រះទីនាំងមហាមន្ទីរ ដើម្បីឧទិ្ទស ព្រះរាជ កុសល ថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះ មហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យនា ឱកាសនោះមាន ព្រះរាជវង្សានុវង្សនិងមន្រ្តី​ព្រះបរម​រាជវាំងជាច្រើនរូប។
Visitor: 1076562
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.