O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសល
2014-01-15
នៅវេលាព្រឹកថ្ងៃ ១៥ កើត ខែ បុស្ស ឆ្នាំ ម្សាញ់ បញ្ញាស័ក ព ស ២៥៥៧ ត្រូវនឹងថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ ខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទី គោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះ រាជហឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទាន វេរភត្ត ប្រគេនមន្ត្រីសង្ឃ ៥អង្គ ក្នុងព្រះទីនាំងមហាមន្ទីរ ដើម្បីឧទិ្ទសព្រះរាជ កុសល ថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះ មហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យ ក្នុងឱកាសនោះមាន ព្រះរាជវង្សានុវង្សនិងមន្រ្តី ព្រះបរមរាជវាំងជាច្រើនរូប។
Visitor: 1198436
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.