អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2024-07-19
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
សព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បៈករខ្មែរ ព្រមទាំងគណៈប្រតិភូ
ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយតង្វាយនៅមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៤ ។ គណៈប្រតិភូ
បាននាំយកតង្វាយជាអង្ករចំនួន ១០ តោន ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រជួបការលំបាក។
ព្រះរាជសកម្មភាព » កក្កដា - 2024