ព្រះរាជពិធីសិតទៀនព្រះវស្សា
2024-07-15
នៅវេលាព្រឹកថ្ងៃ ១០ កើត ខែ អាសាឍ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៥
ខែ កក្កដា ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងព្រះរាជពិធី សិតទៀនវស្សាព្រះរាជទ្រព្យ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ។
ព្រះរាជសកម្មភាព » កក្កដា - 2024