O f f i c i a l   W e b s i t e
ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តស្វាយរៀង
2024-06-15
នៅវេលាព្រឹកថ្ងៃទី ១៥ ខែ មិថុនា ​ ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​​ សព្វ​ព្រះរាជហឬទ័យយាង​សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូន បងប្អូនយោធិនពិការ និង យោធិននិវត្តជនក្រីក្រ ចំនួន ៤០០ គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។ ព្រះរាជអំណោយប្រោសព្រះរាជទាន ដល់យោធិនពិការក្រីក្រនា​ពេលនោះមាន៖ អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ច​ប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ ស្បែកជើងផ្ទាត់ ០១ គូរ អាវរងារ១ និង អាវយឺត១ មានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា” ព្រមទាំងថវិកាចំនួន ២០០.០០០រៀល ។
Visitor: 14278713
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.