សមាគមឧកញ៉ាកម្ពុជា ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2024-01-20
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា
ដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគមឧកញ៉ាកម្ពុជា ថ្វាយតង្វាយនៅព្រះរាជតំណាក់សិរីមង្គល
វេលាព្រឹក ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៤
។ គណៈប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា បាននាំយកតង្វាយជាថវិការចំនួន ១,០០០,០០០
ដុល្លារអាមេរិក និងអង្ករចំនួន ២១០ តោន ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រជួបការលំបាក។
ព្រះរាជសកម្មភាព » មករា - 2024
សមាគមឧកញ៉ាកម្ពុជា ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ