គណៈប្រតិភូ ធនាគារ DGB កូរ៉េ ថ្វាយបង្គំគាល់
2023-06-10
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន គណៈប្រតិភូធនាគារ DGB
កូរ៉េ ដឹកនាំដោយ លោកជំទាវ Oum
Marisa ចូលក្រាបថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទ នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៣ ។ ក្រុមគណៈប្រតិភូ បាននាំយកតង្វាយជាអង្ករចំនួន ១០តោន ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រជួបការលំបាក ។
ព្រះរាជសកម្មភាព » មិថុនា - 2023
គណៈប្រតិភូ ធនាគារ DGB កូរ៉េ ថ្វាយបង្គំគាល់