ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះពរជ័យ
2018-12-16
នៅវេលាព្រឹកថ្ងៃទី
១៦ ខែ ធ្នូ ឆ្នាំ
២០១៨ នៅមហាប្រាសាទខេមរិន្ទ
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម ស្រី ណូរី
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង នាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និង
លោកជំទាវ ដឹកនាំកូនស្រីនាម ស្រី ចាន់ធីតា កូនប្រសារនាម ហង្ស សុភ័ក្ត្រ ព្រមទាំងក្រុមគ្រួសារ
ចូលក្រាបថ្វាយបង្គំគាល់ដើម្បីទទួលការប្រោសព្រះរាជទានព្រះពរជ័យសិរីមង្គលពី ព្រះករុណាព្រះមហាក្សត្រ
និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទើបរៀបអាពាហ៍ពិពាហ៍នាពេលកន្លងមក
។
ព្រះរាជសកម្មភាព » ធ្នូ - 2018
ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះពរជ័យ