ព្រះរាជពិធីបុណ្យខួបគម្រប់៦ឆ្នាំ នៃការយាងចូលព្រះទិវង្គត ព្រះករុណាព្រះបរមរតនកោដ្ឋ
2018-10-15
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
សព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យខួបគម្រប់៦ឆ្នាំ នៃការយាងចូលព្រះទីវង្គត
ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី
និងឯកភាពជាតិខ្មែរ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណព្រះឧបោសថរតនារាម ព្រះវិហារព្រះកែវមរកត
នាវេលាព្រឹកថ្ងៃ ៦កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក
ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ចន្ទ ទី ១៥ ខែតុលា ឆ្នាំ២០១៨។
ព្រះរាជសកម្មភាព » តុលា - 2018
ព្រះរាជពិធីបុណ្យខួបគម្រប់៦ឆ្នាំ នៃការយាងចូលព្រះទិវង្គត ព្រះករុណាព្រះបរមរតនកោដ្ឋ