ព្រះរាជពិធីបុណ្យរុក្ខទិវា
2018-07-09
នៅវេលាព្រឹកថ្ងៃទី ៩ ខែ កក្កដា
ឆ្នាំ ២០១៨ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
សព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា
៩ កក្កដា
ដែលបានរៀបចំឡើងយ៉ាងមហោឡាឬកដោយក្រសួងកសិកម្ម រុក្ខារប្រមាញ់ និង នេសាទ រួមសហការជាមួយក្រសួងព្រះបរមរាជវាំង
និងអជ្ញាធរមូលដ្ឋាន ស្ថិតនៅភូមិ ព្រែកអំពិល ឃុំ កោះតូច ស្រុកទឹកឈូ ខេត្តកំពត ។ ក្នុងឱកាសនោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
សព្វព្រះរាជហឬទ័យយាងដាំកូនឈើជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុត ។
ព្រះរាជសកម្មភាព » កក្កដា - 2018
ព្រះរាជពិធីបុណ្យរុក្ខទិវា