ឧកញ៉ា ទា គង់ និង គណៈប្រតិភូចូលក្រាបបង្គំគាល់
2017-07-12
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជឬហទ័យប្រោសព្រះរាជទានគណៈប្រតិភូចិន
ដែលដឹកនាំដោយឧកញ៉ា ទា គង់ ថ្វាយតង្វាយនៅមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី
១២ ខែកក្កដា ឆ្នាំ ២០១៧។ ឧកញ៉ា ទា គង់ និង គណៈប្រតិភូបាននាំយកតង្វាយជាថវិការចំនួន
២០.០០០ ដុល្លារអាមេរិកនិង អង្ករ
ចំនួន ១០តោន
ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់
ប្រជារាស្រ្តក្រីក្រជួបការលំបាកក្នុងជីវភាព។
ព្រះរាជសកម្មភាព » កក្កដា - 2017
ឧកញ៉ា ទា គង់ និង គណៈប្រតិភូចូលក្រាបបង្គំគាល់